RFI ខេមរភាសា / RFI Khmer
Статистикаសួស្តី និងសូមស្វាគមន៍មកកាន់ Telegram ផ្លូវការរបស់វិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា! 🌍 rfi.fr/km/
- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 38
- Всего постов
- 38
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 1 362
- 1/48двое суток
- 1 465
- 1/72трое суток
- 1 580
Медиана по постам, которые мы застали свежими и померили через сутки.
Посты
សភាតៃវ៉ាន់អនុម័តគម្រោងថវិកាជាតិឆ្នាំ២០២៦ ដោយយឺតពេលដល់ទៅជិត៨ខែ នៅទីបំផុត ថ្ងៃទី១៤សីហា សមាជិកសភាតៃវ៉ាន់ បានបោះឆ្នោតអនុម័តលើគម្រោងថវិកាជាតិ សម្រាប់ឆ្នាំ២០២៦ ដែលរដ្ឋាភិបាលបានស្នើមក។ ការបោះឆ្នោតសម្រេចដ៏យឺតយ៉ាវ ដល់ទៅជិត៨ខែនេះ គឺដោយហេតុតែមានការមិនចុះសម្រុងគ្នា ទាក់ទិននឹងកញ្ចប់ប្រាក់ចំណាយលើវិស័យការពារជាតិ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CxpD.g
កម្មវិធីព័ត៌មានប្រចាំថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/Cxmi.g
រដ្ឋាភិបាលឥណ្ឌូណេស៊ី សម្រេចបិទសហគ្រាសរដ្ឋជាង៧៥០ ដោយហេតុតែគ្មានប្រសិទ្ធភាព ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០២៦ រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងសម្រេចបិទសហគ្រាសរដ្ឋ ចំនួនយ៉ាងតិច៧៥០សហគ្រាស។ នេះគឺជាសម្តីប្រកាស របស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី នៅក្នុងឱកាសថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិ ព្រឹកថ្ងៃទី១៤សីហា។ លោកប្រាបូវ៉ូ បានលើកឡើងថា សហគ្រាសរដ្ឋទាំងនោះ សុទ្ធតែគ្មានប្រសិទ្ធិភាព រកស៊ីខាតបង់ប្រាក់របស់រដ្ឋដោយគ្មានទំនួលខុសត្រូវ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CxlV.g
កម្ពុជា និងថៃត្រូវផ្តល់ឈ្មោះបេក្ខភាពប្រធានក្រុមអ្នកផ្សះផ្សា នៅថ្ងៃទី១៤សីហា ទៅតាមការកំណត់ ដោយយោងទៅលើនីតិវិធីរបស់អង្គការសហប្រជាជាតិ កម្ពុជា និងថៃត្រូវជ្រើសរើសបេក្ខភាពប្រធានក្រុមអ្នកផ្សះផ្សា នៅក្នុងយន្តការផ្សះផ្សាដោយបង្ខំនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ នៅថ្ងៃទី១៤សីហានេះ។ មកដល់ពេលនេះ ភាគីកម្ពុជា និងថៃ នៅមិនទាន់បញ្ជាក់ជាផ្លូវការពីការសម្រេចជ្រើសតាំងប្រធានក្រុមអ្នកផ្សះផ្សានៅឡើយទេ។ ភាគីថៃបានដាក់ក្តីរំពឹងខ្ពស់ថា ប្រទេសទាំងពីរនឹងជ្រើសរើសប្រធានក្រុមអ្នកផ្សះផ្សា នៅថ្ងៃសុក្រនេះ ដោយគ្មានការពន្យារពេលទៀតឡើយ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/Cxl6.g
កម្ពុជាថា អាមេរិកប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀត លោក Elbridge Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយនៃក្រសួងសង្គ្រាមអាមេរិក បានចូលជួបពិភាក្សាជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ជំនួបពិភាក្សានៅថ្ងៃសុក្រទី១៤ ខែសីហា ឆ្នាំ២០២៦នេះ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងការចាប់ផ្តើមសមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញ នៅឆ្នាំ២០២៧ខាងមុខ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CxkU.g
ជប៉ុន៖ ភ្លៀងមរណៈសម្លាប់មនុស្សនិងបង្កគ្រោះថ្នាក់យ៉ាងអាក្រក់ មិនធ្លាប់ជួប ភ្លៀងមរណៈនៅជប៉ុន សម្លាប់មនុស្ស យ៉ាងតិច ៨ នាក់ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ ទី១៤សីហានេះ។ ជំនន់ទឹកភ្លៀងនៅភាគខាងកើតតូក្យូ បង្កហានិភ័យច្រើន និងបណ្តាលឲ្យមធ្យោបាយធ្វើដំណើរជាច្រើនត្រូវជាប់គាំង។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជប៉ុន កត់សម្គាល់ថា ភ្លៀងកំណាចលើកនេះ បង្កគ្រោះថ្នាក់អាក្រក់ដែលជប៉ុនមិនធ្លាប់ជួបពីមុនមក។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/Cxjs.g
លោក ហ៊ុន សែន ជំរុញឱ្យបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចាត់ការករណីជេរប្រមាថគ្នាតាមបណ្តាញសង្គម លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់ក្រសួងពាក់ព័ន្ធមានជាអាទិ៍ ក្រសួងកិច្ចការនារី មហាផ្ទៃ ព័ត៌មាន និងក្រសួងប្រៃសណីយ៍ ឱ្យរៀបចំក្រុមការងារមួយ ដើម្បីតាមដាន និងចាត់វិធានការច្បាប់ ករណីជេរប្រមាថ និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យតាមបណ្តាញសង្គម ជាពិសេស Facebook និង TikTok។ ការណែនាំរបស់លោក ហ៊ុន សែន ដូចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនៅថ្ងៃទី១៤សីហានេះ។ ចំពោះលោក ហ៊ុន សែន ការជេរប្រមាថ ឬការហែកហួរគ្នាតាមបណ្តាញសង្គមជាបញ្ហាដែលមិនគួរត្រូវបានមើលឃើញត្រឹមជាជម្លោះបុគ្គលឡើយ ប៉ុន្តែវាជាទង្វើដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរសង្គម សីលធម៌សង្គម និងតម្លៃស្ត្រីខ្មែរ។ សូមស្តាប់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៖ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CxjX.g
លោក ហង្ស ពុទ្ធា៖ ពលរដ្ឋភៀសសឹកអាចចុះឈ្មោះបោះឆ្នោតបាន ទោះភូមិស្ថានត្រូវថៃចូលកាន់កាប់ ពលរដ្ឋភៀសសឹកប្រមាណជាង ១ម៉ឺននាក់អាចជួបការលំបាកក្នុងការចុះឈ្មោះ និងពិនិត្យឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ក្នុងកាលៈទេសៈដែលការចុះឈ្មោះបោះឆ្នោតបានខិតជិតមកដល់ ពលរដ្ឋបន្តភៀសសឹកនៅតែអាចចុះឈ្មោះ និងពិនិត្យឈ្មោះបានដដែល នៅតាមឃុំ-សង្កាត់ដែលខ្លួនកំពុងតាំងទីលំនៅ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CxjQ.g
កម្ពុជាស្នើសុំចិនជួយកាត់ផ្តាច់ប្រព័ន្ធបច្ចេកវិទ្យា និងលំហូរសាច់ប្រាក់ក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញ កម្ពុជាបានស្នើសុំចិនឱ្យជួយសហការកាត់ផ្តាច់ការផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យា និងលំហូរសាច់ប្រាក់របស់ក្រុមឧក្រិដ្ឋជនក្នុងបទល្មើសឆបោកអនឡាញ។ ការស្នើដូចនេះធ្វើឡើងនៅក្នុងជំនួបរវាង លោក ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា និងលោក Jiang Guoli អគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌនៃក្រសួងសន្តិសុខសាធារណៈចិន នាថ្ងៃព្រហស្បតិ៍ទី១៣សីហា។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CxiX.g
ក្រសួងសង្គមកិច្ចព្រមានចាត់ការអ្នកបង្កើតមាតិកាតាមបណ្តាញសង្គមដែលកេងប្រវ័ញ្ចកុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានព្រមានចាត់វិធានការច្បាប់ចំពោះអ្នកបង្កើតមាតិកា ឬសាធារណៈជនដែលនៅតែបន្តយកកុមារថតរូបភាព ឬវីដេអូទៅប្រើប្រាស់តាមបណ្តាញសង្គម និងដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ច្បាប់ និងឧត្តមប្រយោជន៍របស់កុមារ។ ក្នុងសេចក្តីណែនាំចុះនៅថ្ងៃទី១៣សីហា ក្រសួងសង្គមកិច្ចចាត់ទុកការយកកុមារទៅបង្កើតមាតិកាមិនសមរម្យលើបណ្តាញសង្គម ជាសកម្មភាពផ្ទុយពីអនុសញ្ញាអន្តរជាតិ ច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ អោ ស្រីពេជ្រ៖ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/Cxht.g
ក្រុម AIAI ស្នើសិក្សាគម្រោង «អច្ឆរិយៈអង្គរ» ដើម្បីជំរុញទេសចរណ៍ខេត្តសៀមរាប ក្រុមហ៊ុនចិន AIAI និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានពិភាក្សាគ្នាអំពីគម្រោង «អច្ឆរិយៈអង្គរ» នៅទីតាំងអាកាសយានដ្ឋានសៀមរាបចាស់ ក្នុងគោលបំណងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវឱ្យស្នាក់នៅសៀមរាបបានយូរជាងមុន។ ក្នុងជំនួបនៅថ្ងៃទី១២សីហា ភាគីទាំងពីរក៏បានជជែកគ្នាពីការស្តារលំហូរអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការពង្រីកជើងហោះហើរត្រង់ពីតំបន់មានសក្តានុពល។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ស្វាគមន៍ចំពោះគម្រោងនេះ ដោយចាត់ទុកថា វាអាចបង្កើតសក្តានុពលទេសចរណ៍ថ្មី និងបន្ថែមសេវាកម្មទេសចរណ៍នៅសៀមរាប ខណៈការបង្កើនជើងហោះហើរត្រង់ក៏ជាកត្តាសំខាន់សម្រាប់ជំរុញវិស័យទេសចរណ៍កម្ពុជាផងដែរ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/Cxhd.g
ទូតអាមេរិកប្រចាំអ៊ីស្រាអែល រិះគន់អាណានិគមកិច្ចនៅស៊ីហ្សកដានី ថាជាទង្វើឃោឃៅ ក្រៅពីរឹងទទឹងមិនព្រមដកទ័ពចេញពីតំបន់ហ្កាហ្សា អ៊ីស្រាអែលបានពន្លឿនអាណានិគមកិច្ច នៅតំបន់ស៊ីហ្សកដានីរបស់ប្រជាជនប៉ាឡេស្ទីន។ តាំងពីចុងសប្តាហ៍មុននេះ អាណានិគមជនអ៊ីស្រាអែល បានរំលោភចូលទៅធ្វើរបង ខណ្ឌបិទផ្លូវ មិនឲ្យប្រជាជនប៉ាឡេស្ទីនចេញចូលភូមិរបស់ខ្លួនដែលធ្លាប់អាស្រ័យនៅយូរយារណាស់មកហើយ។ ជាលើកទី១ និងកម្របំផុត ទង្វើរបស់អ៊ីស្រាអែលបានរងការរិះគន់ពីសំណាក់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ីស្រាអែល ដែលថា នេះទង្វើឃោឃៅ និង គួរឲ្យស្អប់ខ្ពើម។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/Cxd1.g
ប្រទេសជាង៣០ ថ្កោលទោសអ៊ីរ៉ង់ដែលបន្តប្រហារជីវិតអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ប្រទេសជាង៣០ រួមមានបារាំង កាណាដា អង់គ្លេស ព្រមទាំងសហភាពអឺរ៉ុប បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបន្តប្រហារជីវិតមនុស្សនៅអ៊ីរ៉ង់។ ប្រទេសទាំងនោះចោទថាអាជ្ញាធរអ៊ីរ៉ង់ កំពុងប្រើទោសប្រហារជីវិតដើម្បីបង្ក្រាប និងបំបិទសំឡេងអ្នកប្រឆាំងរដ្ឋាភិបាល ជាពិសេសអ្នកដែល បានចូលរួមធ្វើបាតុកម្ម កាលពីខែធ្នូឆ្នាំ ២០២៥។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CxcH.g
កម្មវិធីព័ត៌មានប្រចាំថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/Cxb4.g
សូរ្យគ្រាសដ៏កម្រ និងល្អអសា្ចរ្យលេចត្រដែតនៅទឹកដីអឺរ៉ុប ប្រជាជននៅបណ្តាប្រទេសអឺរ៉ុបអាចគយគន់ព្រឹត្តិការណ៍ សូរ្យគ្រាសដ៏កម្រមាន កាលពីល្ងាចថ្ងៃពុធទី១២សីហា។ ភាគខាងជើងអេស្ប៉ាញជាកន្លែងដែលគេអាចមើលឃើញសូរ្យគ្រាសទាំងស្រុង ប៉ុន្តែ នៅទីក្រុងធំៗផ្សេងទៀត ដូចជា ឡុងដ៍ ឬប៉ារីស ទោះសូរ្យគ្រាសមិនពេញ ធ្វើឲ្យមេឃងងឹត ប៉ុន្តែ ប្រជាជនគ្រប់វ័យទិញពាក់វែនតាពិសេសដើម្បីតាមដានព្រឹត្តិការណ៍ធម្មជាតិដ៏អស្ចារ្យមួយនេះ។ ឈាង បុប្ផារាយការណ៍ព័ត៌មាននេះពីទីក្រុងប៉ារីស 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/Cxat.g
ក្រុមហ៊ុនមេតា ចូលខ្លួនទៅតុលាការសហព័ន្ធអាមេរិក ពីបទធ្វេសប្រហែសក្នុងកិច្ចការពារអ្នកប្រើប្រាស់បណ្តាញសង្គមវ័យក្មេង ក្រុមរដ្ឋអាជ្ញាមកពីរដ្ឋចំនួនបួនបានចោទប្រកាន់ក្រុមហ៊ុនមេតាថា បានរចនាបង្កើតបណ្តាញសង្គមរបស់ខ្លួនដោយចេតនា ដើម្បីទាក់ទាញ និងរក្សាអ្នកប្រើប្រាស់បណ្តាញសង្គមវ័យក្មេងឲ្យនៅប្រើកម្មវិធីកាន់តែយូរ។ សវនាការជំនុំជម្រះបានចាប់ផ្តើម នៅថ្ងៃពុធ ទី ១២ ខែសីហា នៅតុលាការសហព័ន្ធអាមេរិកក្នុងរដ្ឋកាលីហ្វនីញ៉ា។ បើតុលាការរកឃើញថា ក្រុមហ៊ុនមេតា មានកំហុស ក្រុមហ៊ុនរបស់មហាសេដ្ឋី Mark Zuckerberg អាចប្រឈមនឹងការបង់ប្រាក់ពិន័យ ១៤០០ពាន់លានដុល្លារ និងវិធានការកែប្រែ ជាច្រើននៅក្នុងប្រព័ន្ធបណ្តាញសង្គមរបស់ខ្លួន។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CxZw.g
ជប៉ុនខឹងក្រោធនិងថ្កោលទោសលោកពូទីនដែលបំពេញទស្សនកិច្ចនៅប្រជុំកោះគូរីល ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ធ្វើដំណើរជាលើកទី១ ទៅប្រជុំកោះគូរីល (Kouriles) ដើម្បីត្រួតពលជើងទឹក។ ភ្លាមៗ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ប្រតិកម្មថា មិនអាចទទួលយកបានទាល់តែសោះ។ គួរជ្រាបថា គូរីល ជាប្រជុំកោះដែលសម្បូរធនធានធម្មជាតិនិងរ៉ែមានតម្លៃ ហើយជាកន្លែងដែល រុស្ស៊ី និងជប៉ុន ប្រទាញប្រទង់ ឈ្លោះដណ្តើមគ្នា តាំងពីសង្គ្រាមលោកលើកទី២ មកម្ល៉េះ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CxZK.g
ចៅហ្វាយខេត្តថា សមត្ថកិច្ចបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងប្រភពគ្រាប់បែកដែលផ្ទុះនៅពោធិ៍សាត់ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានឱ្យដឹងថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត ក្រៅពីប្រពន្ធ និងកូនរបស់ជនបង្ក ក៏ដូចជាតាមរកប្រភពផ្តល់សារធាតុផ្សំកែច្នៃគ្រាប់បែក ដែលជនបង្កប្រើសម្រាប់បំផ្ទុះ កាលពីថ្ងៃ៥ ខែសីហាកន្លងទៅ។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៣ ខែសីហានេះ លោក ខូយ រីដា អះអាងថា ជនបង្កធ្លាប់ជាទាហានខ្មែរក្រហម។ អាជ្ញាធរសង្ស័យថា គ្រាប់បែកដែលប្រើសម្រាប់បំផ្ទុះនោះអាចជាគ្រាប់បែកច្នៃដោយជនបង្កផ្ទាល់ ខណៈក្រុមការងារជំនាញស៊ីម៉ាកបានរកឃើញសំណល់ មិនទាន់ផ្ទុះជាច្រើននៅបរិវេណជុំវិញផ្ទះកើតហេតុ។ បើតាមលោកអភិបាលខេត្ត គ្រាប់បែកកែច្នៃរបស់ជនបង្កនោះមានធាតុផ្សំចេញពីម្សៅផ្ទុះTNTរបស់មីនតោនជាង៦គីឡូក្រាម។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CxZ7.g
មន្ត្រីការពារជាតិអាមេរិកនឹងមកពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជាពីការចាប់ផ្តើមសមយុទ្ធ «ឆ្នាំអង្គរ»ឡើងវិញ មន្ត្រីជាន់ខ្ពស់នៃក្រសួងសង្រ្គាមអាមេរិក លោក Elbridge Colby អះអាងនៅថ្ងៃព្រហស្បតិ៍នេះថា លោកត្រូវបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ ដើម្បីជួបជជែកជាមួយរដ្ឋាភិបាលកម្ពុជា ពីការចាប់ផ្តើមលំហាត់សមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញ។ វត្តមានរបស់លោក Elbridge Colby នៅទីក្រុងភ្នំពេញ នាថ្ងៃសុក្រទី១៤សីហា ធ្វើឡើងក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិយោធារវាងអាមេរិកនិងកម្ពុជា។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CxY2.g
កម្ពុជាប្រកាសអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ខណៈយោធិនបានប្រាក់ឧបត្ថម្ភប្រចាំខែ ៤០ម៉ឺនរៀល នៅថ្ងៃទី១៣ ខែសីហានេះ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា ក្រោយច្បាប់នេះត្រូវបានលោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទីចុះហត្ថលេខាលើរាជក្រមដាក់ឱ្យប្រើប្រាស់កាលពីចុងខែឧសភា ឆ្នាំ២០២៦។ អនុក្រឹត្យនេះមាន ៨ជំពូក និង ៤១មាត្រា ដោយកំណត់ពីលក្ខខណ្ឌ ការធ្វើជំរឿន នីតិវិធីជ្រើសរើស ប្រាក់ឧបត្ថម្ភ គោលរបប និងការពន្យារពេលចូលបំពេញកាតព្វកិច្ចជាដើម។ គួរជម្រាបថា គ្រប់យោធិនចូលបំពេញកាតព្វកិច្ចយោធានឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែម្នាក់ៗចំនួន ៤០ម៉ឺនរៀល បូកនឹងរបបគោលផ្សេងៗទៀតដូចយោធិនអាជីពដែរ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CxWw.g